អភិបាល​​រាជធានី​​ភ្នំពេញ​​បើក​​កិច្ច​ប្រជុំ​​ពង្រឹង​​សន្តិ​សុខ​​បន្ថែម​​ក្រោយ​​ករណី​​ប្លន់​​ធា​នា​​គារ​​

25-08-2018 12:19 pm 1522

​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ គ្រឿងញៀន និង​ការអនុវត្ត​ច្បាប់​ចរាចណ៍​ផ្លូវគោក ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ធានាបាន​នូវ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ជូន​ប្រជាពលរដ្ឋ អាជីវករ និង​អ្នកវិនិយោគទុន​ជាតិ អន្តរជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែ​សីហា មួយ​ថ្ងៃក្រោយ​មាន​ករណី​ប្លន់​នៅ​ធានា​គារ RHB Indochina Bank (​អ អេច ប៊ី ឥណ្ឌូ​ឆៃ​ណា​) យកលុយ​អស់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​បានសម្រេច ហើយ​នាំគ្នា​ជិះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​៕

 ពាក្យគន្លឹះ  លោកឃួងស្រេង

ព័ត៌មានផ្សេងទៀត