ឃាត់ខ្លួនជនជាតិចិន៤នាក់នៅព្រះសីហនុពីបទផ្សព្វផ្សាយខិត្តប័ណ្ណរូបភាពអាសអាភាស

25-08-2018 12:03 pm 2791

ជនជាតិចិនចំនួន៤នាក់ ស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៤ ខែសីហា ត្រង់ចំណុចភ្នំខៀវ ក្នុងក្រុមទី១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ពីបទផ្សព្វផ្សាយខិត្តប័ណ្ណរូបភាពអាសអាភាស ក្នុងន័យបង្កប់សេវាផ្លូវភេទ ។

វត្ថុតាងដកហូតរួមមាន ទូរស័ព្ទចំនួន៤គ្រឿង ខិត្តប័ណ្ណមានរូបភាពអាសអាភាសចំនួន៦៨៤សន្លឹក និងរថយន្តមួយគ្រឿងម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2o-8959 ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។ នេះបើតាមការចុះផ្សាយពីអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ៕ 

ព័ត៌មានផ្សេងទៀត