លោក​គឹម សុខ​ថា​នឹង​ប្រយ័ត្នប្រយែងក្រោយ​លោក​ហ៊ុន សែន​ព្រមាន​

23-08-2018 5:31 pm 3485

​នៅ​ថ្ងៃទី​២៣​ខែសីហា​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​មិន​ចំឈ្មោះ ចំពោះ​អ្នក​ដែល​ទើប​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ ថា​កុំឲ្យ​និយាយ​ប៉ះពាល់​ដល់​អ្នកដទៃ បើ​មិន​ដូច្នេះ​ទេ អាច​នឹង​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ជាថ្មីទៀត ប្រសិនបើ​រកឃើញ​កំហុស​ផ្នែក​ច្បាប់​។ ការព្រមាន​របស់លោក​ហ៊ុន សែន​បែបនេះ បើទោះបី​មិន​ចង្អុល​ចំ​មុខ​បុគ្គល​ណា​ម្នាក់​ក៏ដោយ ប៉ុន្តែ​ទំនង​ចង់​សំដៅលើ​លោក​គឹម សុខ​អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ​នៅ​កម្ពុជា​។ លោក​គឹម សុខ​ទើបតែ​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យមាន​សេរីភាព​វិញ កាលពី​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​។ បន្ទាប់ពី​ចេញពី​ពន្ធនាគារ លោក​ក៏បាន​បន្ត​ផ្តល់​មតិយោបល់ ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​នៅ​កម្ពុជា លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុកនិង​តាម​រយៈប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​។​

​បើទោះបី​លោក​ហ៊ុន សែន មិន​និយាយ​ចំឈ្មោះ​លោក​គឹម សុខ​ក៏ដោយ ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​អត្ថាធិប្បាយ​មួយរូប លោក​គឹម សុខ​ថា​នឹងមិន​បញ្ឈប់​នូវ​ការបញ្ចេញមតិ​របស់លោក​នោះទេ​។ ពោល លោក​នៅតែ​បន្តការងារ​នេះ ក្នុង​ស្មារតី​លើកតម្កើង​មូលដ្ឋាន​ជីវិត​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​លោក​នឹង​ប្រុងប្រយ័ត្ន​ក្នុង​ការអត្ថាធិប្បាយ​…………

​សំឡេង​លោក​គឹម សុខ៖

 ពាក្យគន្លឹះ  លោកគឹមសុខលោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត