ក្រសួង​សាធារណការ ចំណាយ​ថវិកា​ប្រមាណ​៧៥​លាន​ដុល្លារ​ជួសជុល​ផ្លូវ​ជាតិ​លេខ​៤៨

23-08-2018 5:04 pm 914

ក្រសួង​សាធារណៈការ មាន​គម្រោង​ប្រែក្លាយ​ផ្លូវជាតិ​លេខ​៤៨​ទៅ​ជា​ប្រភេទ​បេតុង កៅស៊ូ​(AC) ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ប្រើប្រាស់​ទំហំ​ទឹកប្រាក់ ៧៥​លាន សម្រាប់​សំដៅ​រក្សា​គុណភាព​យូរអង្វែង​។​នេះ​បើ​តាម​ការលើកឡើង​របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​។​

​លោក​ស៊ុន ចាន់ថុល បានឱ្យដឹងថា ការជួសជុល​នេះ ក្រសួង​ប្រើប្រាស់​ប្រាក់កម្ចី​របស់​កូរ៉េ​ប្រមាណ​៦៧​លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល ៨​លាន​ដុល្លារ 
​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ផ្លូវថ្នល់ គិត​ត្រឹម​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨​ទំហំ​នៃ​ការខូចខាត​ផ្លូវជាតិ​លេខ​៤៨ ពី​ស្រុក​ស្រែអំបិល​ទៅ​ខេត្ត​កោះកុង​មាន​ប្រវែង​ជាង​៣៥ គ​.​ម ស្មើនឹង​២២,២៦% លើ​ប្រវែង​សរុប​១៥៩​គ​.​ម ៕ 

ព័ត៌មានផ្សេងទៀត