សង្គម​ស៊ីវិល​ថា​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅតែ​ជួប​បញ្ហា​ប្រឈម​សំខាន់​ពីរ​

23-08-2018 4:07 pm 736
  ស្តាប់
ស្តាប់ជាសំឡេង

ជារឿយៗ​គេ​តែងតែ​ឮ​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​ការចាយវាយ​ថវិកាជាតិ របស់​មន្ត្រី​មូលដ្ឋាន​ដូចជា​នៅតាម​ភូមិ ឃុំ ជាដើម គឺ​មិនទាន់​ចំ​ទិសដៅ​ត្រឹមត្រូវ​ឲ្យស្រប​តាមត​ម្រូ​វ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។ មួយវិញទៀត ចំណេះដឹង​របស់​មន្ត្រី​ផ្ដល់​សេវាសាធារណៈ​ថ្នាក់ក្រោម​ជាតិ​ទាំងនោះ​នៅមានកម្រិត​នៅឡើយ ដែល​បញ្ហា​នេះ​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​អភិវឌ្ឍន៍​ស​ហគ​មន៍​មូលដ្ឋាន​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​វេទិកា​ថ្នាក់ជាតិ ស្ដីពី​ការអនុវត្ត​ផែនការ​គណនេយ្យភាព​សង្គម​សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ លោក​សន ជ័យ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​មើលឃើញ​បញ្ហា​ពីរ ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការធានា​ឲ្យបាន​កំណែទ​ម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​។ សម្រាប់​លោក​សន ជ័យ ចំណេះដឹង​របស់​មន្ត្រី​ផ្ដល់​សេវាសាធារណៈ​នៅ​ថ្នាក់ក្រោម​ទាំងអស់ គួរតែ​ត្រូវបាន​ពង្រឹង​ឲ្យ​កាន់តែខ្លាំង ដើម្បី​អាច​គ្រប់គ្រង និង​ចាយវាយ​ថវិកាជាតិ​ឲ្យ​ត្រូវ​គោលដៅ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​។ ជាមួយគ្នានេះ ថ្នាក់ជាតិ​ត្រូវមាន​ឆន្ទៈ​ច្បាស់លាស់​ជុំវិញ​ការទម្លាក់​ផែនការ​ទៅ​ថ្នាក់ក្រោម​ជាតិ នេះ​គឺជា​រឿង​ចាំបាច់​.....

លោក​សន ជ័យ​៖

​កន្លងទៅ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា (​គ​.​ជ​.​អ​.​ប​)​ធ្លាប់បាន​លើកឡើងថា មន្ត្រី​មូលដ្ឋាន​បាន​ត្អូញត្អែរថា នីតិវិធី​គ្រប់គ្រង​ហិរញ្ញវត្ថុ​មាន​លក្ខខណ្ឌ​ស្មុគស្មាញ លុយ​តិច ធ្វើ​មិនទាន់ និង​សល់​ច្រើន​ជាដើម​។​

​ក៏​ប៉​ន្តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​តាមរយៈ គ​.​ជ​.​អ​.​ប បញ្ជាក់ថា ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ខាងមុខ នឹងមាន​កំណែទម្រង់​បន្ថែម​លើ​ការផ្ដល់​សេវាសាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ ធ្វើយ៉ាងណា​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​អ្នកទទួល​សេវា ឲ្យមាន​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​៕

 

ព័ត៌មានផ្សេងទៀត