បែកធ្លាយ​​ព័ត៌មាន​​លោក​ស៊ី ជីន​ពីង​​គ្រោង​​ទៅ​ចូលរួម​​ខួប​៧០​​របស់​​កូរ៉េខាងជើង​

23-08-2018 9:50 am 934
  ស្តាប់
លោកគីម ជុងអ៊ុន(ឆ្វេង)​ពេលជួប​លោកស៊ី ជីនពីងកន្លងមក
ស្តាប់ជាសំឡេង

​តាម​ប្រភពពី​មន្ដ្រីការទូត​បានឲ្យដឹងថា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​កំពុង​ត្រៀម​សម្រាប់​ការចូលរួម​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​ប្រទេស​កូរ៉េខាងជើង ដែល​នឹង​ប្រព្រឹត្ដទៅនៅ​ថ្ងៃទី​០៩​កញ្ញា​ខាងមុខ​។ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប្រទេស​កូរ៉េខាងជើង តប​​តាម​ការអញ្ជើញ​របស់លោក​គីម ជុង​អ៊ុន ហើយក៏​នឹង​ក្លាយជា​ទស្សនកិច្ច​លើកដំបូង ចាប់តាំងពី​លោក​ស៊ី​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០១៣ និង​ជា​លើកដំបូង​សម្រាប់​ប្រធានាធិបតី​ចិន​ក្នុង​រយៈពេល​១៣​ឆ្នាំ​។​

​ទំនាក់ទំនង​ប្រទេស​ចិន​និង​កូរ៉េខាងជើង​បាន​ល្អក់កក​រ​នឹង​គ្នា ដោយសារតែ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង ប៉ុន្ដែ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាគ្នា​បី​ដង​កាលពី​ខែមីនា នៅពេល​លោក​គីម ជុង​អ៊ុន​ធ្វើ​ទស្សនកិច្ច​យ៉ាង​ភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​ចិន​។ ចំណែក​ការអភិវឌ្ឍ​ទំនាក់ទំនង​ឡើងវិញ ដោយសារ​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​លោក​ស៊ី​គាំទ្រ​ដល់​គោលជំហរ​លោក​គីម ដែលថា​ប្រទេស​កូរ៉េខាងជើង​មិនគួរ​រំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ ដោយ​គ្មាន​ផល​តបស្នង​វិញ​នោះទេ​។ យ៉ាងហោចណាស់​ក៏មាន​ការប្រកាស​បញ្ចប់​សង្គ្រាម​កូរ៉េ​ជា​ផ្លូវកា​រដែរ​។ ចំពោះ​រដ្ឋាភិបាល​អាមេរិក​វិញ ហាក់​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការបន្ធូរបន្ថយ​សម្ពាធ​លើ​កូរ៉េខាងជើង​។ ក្រុមអ្នកវិភាគ​និយាយថា ទស្សនកិច្ច​របស់លោក​ស៊ី​ទៅកាន់​ប្រទេស​កូរ៉េខាងជើង នឹង​បង្ហាញ​កាន់តែច្បាស់​ថា​ចិន​ពិតជា​គាំទ្រ​ដល់​កូរ៉េខាងជើង​។ 

​កិច្ច​ជំនួប​រវាង​លោក​ស៊ី​និង​លោក​គីម​ដែល​អាច​ធ្វើឡើង​ជាថ្មី ក៏​អាច​ប៉ះពាល់​ដល់​ការចរចា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​នៅពេល​ខាងមុខ​ផងដែរ​។ ពេលនេះ​កំពុងមាន​ការផ្ដោត​យកចិត្ដទុកដាក់​ថា លោក​ស៊ី​នឹង​ជំរុញ​ឲ្យ​លោក​គីម​បន្ដ​ជំហាន​ឆ្ពោះទៅរក​ការរំលាយ​នុយក្លេអ៊ែរ ឬ​គ្រាន់តែ​គាំទ្រ​ដល់​គោលការណ៍​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត