នុយក្លេអ៊ែរ​កូរ៉េខាងជើង៖​លោក​ត្រាំ​ថា​ចិន​នឹងមិន​ជួយ​ដូច​មុន​ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​

21-08-2018 11:03 am 1577
ប្រធានាធិបតីអាមេរិកលោកដូ ណាល់​ត្រាំនៅខាងឆ្វេងលោកស៊ី ជីនពីងប្រធានាធិបតីចិន

​ប្រធានាធិបតី​អាមេរិក​លោកដូ ណាល់​ត្រាំ​និយាយកាល​ពីថ្ងៃ​ចន្ទថា លោក​ទំនង​ជួប​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង​ម្តងទៀត​។ ការ​បង្ហើប​ពី​ជំនួប​នេះ ធ្វើឡើង​ខណៈ​លោក​កំពុង​ការពារ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ចុះបញ្ចូល​លោក​គីម​ឲ្យ​រំលាយ​នុយក្លេអ៊ែរ​ចោល​។ លោក​ត្រាំ​និយាយទៀតថា រឿង​ល្អៗ ជាច្រើន​កំពុង​កើតមានឡើង ជាមួយ​កូរ៉េខាងជើង។ ប៉ុន្តែទន្ទឺមនឹងនោះ លោកបាន​ត្អូញត្អែរថា ប្រទេស​ចិន​នឹង​មិនបាន​ជួយ​អ្វី​ច្រើន​ដូច​ធ្លាប់ជួយ​ពីមុន​ទៀតទេ ដោយសារតែ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។​

ព័ត៌មានផ្សេងទៀត