ឆមាសទី១ឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះសីហនុបង្រ្កាបគ្រឿងញៀន១១៤ករណី

21-08-2018 10:24 am 1192

រយៈពេល៦ខែ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដំណាក់កាលទី៣ ឆ្នាំ២០១៨ នៃខេត្តព្រះសីហនុ បង្រ្កាបគ្រឿងញៀនបានចំនួន១១៤ករណី ឃាត់ខ្លួនបានចំនួន២០៨នាក់ ស្រី១៩នាក់ ក្នុងនោះ ៨៥ករណីបង្រ្កាបដោយកម្លាំងនគរបាល និង២៩ករណីទៀត បង្រ្កាបដោយកម្លាំងអាវុធហត្ថ ។ 

ដោយឡែក ក្នុងខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរបង្រ្កាបបានចំនួន០៨ករណី ឃាត់ខ្លួនបាន០៩នាក់ ។ នេះបើតាមការបញ្ជាក់ពីលោក គង់ វិតាណៈ លេខាធិការនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ៕

ព័ត៌មានផ្សេងទៀត