លោកពូ​ទីន អំពាវនាវ​ឲ្យ​EUជួយ​ស្រោចស្រង់​ប្រទេស​ស៊ី​រី

19-08-2018 9:30 am 1743
ប្រធានាធិបតី​រុស្ស៊ី​លោក​វ៉ា​ល្លា ឌឺ​មៀរ​ពូ​ទីន

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ៉ា​ល្លា ឌឺ​មៀរ​ពូ​ទីន បាន​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​(EU) ផ្តល់ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​សាងសង់​ប្រទេស​ស៊ី​រី​ឡើងវិញ និង​ដើម្បី​អាចឲ្យ​ជនភៀសខ្លួន​ស៊ីរី​រាប់លាននាក់ កំពុង​ជ្រកកោន​នៅ​ក្រៅប្រទេស ត្រឡប់មក​រស់នៅក្នុង​ប្រទេស​របស់​ពួកគេ​វិញ​ផងដែរ​។ 

​លោកពូ​ទីន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ជនភៀសខ្លួន​ស៊ី​រី​ចំនួន​១​លាន​នាក់ កំពុង​រស់នៅ​ក្នុងប្រទេស​ហ្ស៊កដានី និង​១​លាន​នាក់​ទៀត រស់នៅ​ក្នុងប្រទេស​លី​បង់ ចំណែក​នៅក្នុង​ប្រទេស​តួ​ក​គី ដែលជា​ប្រទេស​មាន​របង​ជាប់​ជាមួយ​ស៊ី​រី មាន​ប្រជាជន​ស៊ី​រី​រត់​ភៀសខ្លួន​ទៅ រហូត​៣​លាន​នាក់​។​

​គួរ​ជម្រាបជូន​ថា ប្រទេស​ស៊ី​រី​បាន​រង​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ បន្ទាប់ពី​ធ្លាក់​ចូលក្នុង​ជម្លោះ​ប្រដាប់អាវុធ​កាលពី​ឆ្នាំ​២០១១​។ ជម្លោះ​នេះ បាន​បណ្តាលឲ្យ​មនុស្ស​ប្រមាណ​៤៧០ ០០០​នាក់​ស្លាប់ គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ​២០១៦​។ ដោយឡែក មនុស្ស​ចំនួន​៧.៦​លាន​នាក់ ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស ហើយ​នេះ​គ្រាន់តែ​ជា​តួលេខ ដែល​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បាន​ប៉ាន់ស្មាន​ត្រឹម​ខែកក្កដា​ឆ្នាំ​២០១៥​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  លោកពូទីនប្រទេសស៊ីរី

ព័ត៌មានផ្សេងទៀត