លោក​Kofi Annanអតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិទទួលមរណភាព​

19-08-2018 8:43 am 1432
​លោក​Kofi Annan​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ

​លោក​Kofi Annan​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ទទួលមរណភាព កាលពី​ថ្ងៃ​សៅរ៍ ទី​១៨​ខែសីហា​ឆ្នាំ​២០១៨ ដោយសារ​ជំងឺ​។ លោក​បាន​ទទួលមរណភាព ក្នុង​អាយុ​៨០​ឆ្នាំ នៅក្នុង​មន្ទីរពេទ្យ​នៃ​ទីក្រុង​Bern​ប្រទេស​ស្វីស​។​

​គួរ​ជម្រាបជូន​ថា​លោក Kofi Annan បាន​បម្រើ​ការងារ​ជា​អគ្គលេខាធិការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦​។ អតីត​អគ្គលេខាធិការ​សហប្រជាជាតិ រូបនេះ បានទទួល​ពានរង្វាន់​ណូបែល​សន្តិភាព កាលពី​ឆ្នាំ​២០០១ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​សន្តិភាព​ពិភពលោក​។​

​លោក Kofi Annan កើត​នៅ​ប្រទេ​សហ្កា​ណា ក្នុង​ឆ្នាំ​១៩៣៨ ហើយ​លោក​បាន​រៀបការ​ជាមួយ​លោកស្រី Nane និង​មានកូន​ចំនួន​បីនាក់​ឈ្មោះ​Ama, Kojo និង​Nina៕

 ពាក្យគន្លឹះ  លោកKofiAnnan

ព័ត៌មានផ្សេងទៀត