ប្រព័ន្ធ​​ផ្សព្វផ្សាយ​​អាមេរិក​៖​​លោក​ត្រាំ​​និង​លោក​ស៊ី​​គ្រោង​ជួបគ្នា​​ក្នុង​ខែវិច្ឆិកា​

18-08-2018 3:52 pm 955
ប្រធានាធិបតី​អាមេរិក​​(ឆ្វេង)​​​ចាប់ដៃ​​ប្រធានាធិបតីចិន​​ក្នុងកិច្ចជំនួប​កន្លងមក

​កាសែត​អាមេរិក​បាន​រាយការណ៍​ថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង កំពុង​ពិចារណា​ពី​ការជួបគ្នា​ក្នុង​ខែវិច្ឆិកា នៅក្រៅ​កិច្ចប្រជុំ​កំពូល​ពហុភាគី​។ កាសែត​អេឡិចត្រូនិច Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា មេដឹកនាំ​ទាំងពីរ​កំពុង​សម្លឹងមើល​ពី​ពេលវេលា​ល្អប្រសើរ​មួយ ដែល​អាច​ជួបគ្នា​បាន​នៅក្រៅ​កិច្ចប្រជុំ​សហ​ប្រតិ​បត្ដិកា​រ​សេដ្ឋកិច្ចអាស៊ី​-​ប៉ាស៊ីហ្វិក ក្នុងប្រទេស​បា​ពួរ​ញូ​ហ្គី​ណេ និង​កិច្ចប្រជុំ​កំពូល​G២០​នៅ​អា​ហ្សង់​ទីន​។ មន្ដ្រី​តំណាង​ប្រទេស​ចិន​និង​អាមេរិក នឹង​ចាប់ផ្ដើម​កិច្ចពិភាក្សា​ជាថ្មី​នៅ​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​ជជែក​ពី​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​តានតឹង​។ មន្ដ្រី​ប្រទេស​ទាំងពីរ​ទំនង​នឹង​ពិភាក្សា​ពី​លទ្ធភាព ដែល​លោក​ត្រាំ​និង​លោក​ស៊ី​ត្រូវ​ជួបគ្នា​ផងដែរ ដើម្បី​បន្ធូរបន្ថយ​ការ​រង្កៀសចិត្ដ​គ្នា​លើវិ​ស័យពាណិជ្ជកម្ម​៕

ព័ត៌មានផ្សេងទៀត