រយៈពេល៧ខែ កម្ពុជារកចំណូលបានជាង១៤០លានដុល្លារពីការនាំចេញជ័រកៅស៊ូ

18-08-2018 11:13 am 1250

ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ១០០.៥៣៤ តោន កើនឡើង២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ។ 

ជាមួយគ្នានេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួនជាង១៤០លានដុល្លារអាមេរិក ដោយតម្លៃជាមធ្យម ជ័រកៅស៊ូ មានតម្លៃ ១.៤១២ដុល្លារ ក្នុងមួយតោន ធ្លាក់ចុះ១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម ។

គូសបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤៣៦.២៩៩ ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ១៧៣.០១៧ ហិកតា ស្មើនឹង៣៩ភាគរយ និងផ្ទៃដីថែទាំ មានចំនួន ២៦៣.២៨១ ហិកតា ស្មើនឹង៦១ភាគរយ ៕

 ពាក្យគន្លឹះ  នាំចេញជ័រកៅស៊ូ

ព័ត៌មានផ្សេងទៀត