វ័យ​ទើបតែ​​១៣​ឆ្នាំ​​តែ​កូនប្រុស​​វីរបុរស​​បាល់ទាត់​​ប្រេ​ស៊ីល​​Ronaldinho​​ចូលរួម​​ក្លឹប​ធំ​មួយ​​នៅ​ប្រេ​ស៊ីល​

18-08-2018 9:00 am 1477
រូបភាពJoao Mendes​(ស្ដាំ)ថតជាមួយម្ដាយ​និងបុគ្គលិកបម្រើការនៅក្លឹបCruzeiro

Joao Mendes​អាយុ​១៣​ឆ្នាំ គឺជា​កូនប្រុស​របស់​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​លលោក​Ronaldinho​។ ថ្មីៗ​នេះ​បែកធ្លាយ​ព័ត៌មាន​ថា រូបគេ​បាន​ធ្វើតេស្ដ​សមត្ថភាព​ចូលរួម​ជាមួយ​ក្លឹប​ធំ​មួយ​នៅ​ប្រេ​ស៊ីល គឺ​ក្លឹប​Cruzeiro​។ 

រូបភាពលោក​RonaldinhoកាលលេងនៅBarcaមុនពេលចូលនិវត្ដន៍

​ដ្បិតថា​មាន​អាយុ​ទើបតែ​១៣​ឆ្នាំ ប៉ុន្ដែ​Mendes​បាន​បង្ក​ព្យុះភ្លៀង​យ៉ាងខ្លាំង​ក្នុង​ថ្នាល​យុវជន​ដែល​គេ​កំពុង​លេង​។ រូបគេ​ក៏បាន​ហ្វឹកហាត់​ជាមួយ​ក្លឹប​Paris Saint-Germain ជា​អតីត​ក្លឹប​មួយ​របស់​ឪពុក​ខ្លួន​ផងដែរ មុនពេល​មក​ធ្វើតេស្ដ​ចូលរួម​ជាមួយ​ក្លឹប​Cruzeiro​។ ក្នុងអំឡុងពេល​ធ្វើតេស្ដ រូបគេ​បាន​ព្យាយាម​លាក់បាំង​ប្រវត្ដិ ព្រោះ​ចង់​ជាប់​ដោយ​សមត្ថភាព​ពិត មិន​ចង់​ជាប់​ដោយសារ​កេរ្ដិ៍ឈ្មោះ​ឪពុក​ឡើយ​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត