CPP​សន្យា​​យក​គោលនយោបាយ​​ពេល​ឃោសនា​បោះឆ្នោត​ មក​អនុវត្ត​​នៅ​អាណត្តិ​ទី​៦​

17-08-2018 11:14 am 1559
  ស្តាប់
ពីឆ្វេងទៅស្តាំ៖លោកសួស យ៉ារ៉ា, លោកសុខ ឥសាន, លោកឈឹម ផលវរុណ
ស្តាប់ជាសំឡេង

​បើតាម​ការអះអាង​បញ្ជាក់​របស់​ក្រុម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​យក​គោលនយោបាយ​ដែល​បាន​ដាក់ជូន​ពលរដ្ឋ​ពេលធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​មក​ធ្វើជា​គោលនយោបាយ​ស្នូល​របស់​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៦​។​ការសន្យា​បែបនេះ ដោយសា គោលនយោបាយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​គាំទ្រ និង​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាងច្រើន​លើសលុប​។​

​ទាំង​លោក​សុខ ឥសាន និង​ឈឹម ផល​វរុណ  អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៦ សីហា ថា កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៦​នេះ កើតចេញ ពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ដែល​ឈ្នះឆ្នោត​ដែល​បាន​ដាក់ជូន​ពលរដ្ឋ ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

​ប៉ុន្តែ​បើទោះជា​គណបក្ស​នេះ ប្រកាស​ពី​ការអនុវត្ត​គោលនយោបាយ​របស់​ខ្លួនឲ្យបាន​ល្អ​យ៉ាងណាក៏ដោយ លោក​ហ៊ុន សែន ប្រមុខ​គណបក្ស​ដ៏​មាន​ឥទ្ធិពល នៅតែ​បោះដៃ​រក​គណបក្ស​ដទៃ​១៩ ទៀត ដែល​មិន​ទទួល​បា​អាសនៈ​មក​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​មួយ ដើម្បីឱ្យ​បណ្ដា​បក្សនយោបាយ​ទាំងនោះ​ចូលរួម​ក្នុង​ការកសាង​ប្រទេស និង​សុខដុមរមនា​ក្នុង​សង្គមជាតិ ព្រមទាំង​បង្កើត ឡើង​នូវ​វប្បធម៌​សន្ទនា​រវាង​បក្សនយោបាយ​ក្នុង​រដ្ឋាភិបាល និង​បក្ស​នៅក្រៅ​រដ្ឋាភិបាល ឬ​បក្សនយោបាយ​នៅក្រៅ​រដ្ឋសភា​។​តែ​យ៉ាងណា បំណង​របស់លោក​ហ៊ុន សែន ចង់​ប្រមូល​កៀរគរ​បក្ស​ដទៃ ជ្រើស​រកមើល​គោលនយោបាយ​ប្រហាក់ប្រហែល ឬ​ធនធាន​ល្អៗ ដើម្បី​រួមគ្នា កសាង​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន ដូច​អ្វីដែល​លោក​ហ៊ុន សែន​ចង់បាន​នោះ នៅ​មិនទាន់​លេចចេញ​ជា​រូបរាង​ទេ ហើយក៏​មាន​តម្រុយ​ខ្លះ​ថា មាន​គណបក្ស​មួយចំនួន មិនសូវ​ជា​ពេញចិត្ត ព្រោះ​គិតថា នេះ​ជា​យុទ្ធសាស្ត្រ​បន្សាប​ប្រជាប្រិយ​គណបក្ស​ដទៃ​ទៅវិញ​៕

 ពាក្យគន្លឹះ  គណបក្សប្រជាជន

ព័ត៌មានផ្សេងទៀត