ក្រោយ​ការដោះលែង លោក​គឹម សុខ ទៅ​អុជ​ធូប​នៅ​កន្លែង​លោក​កែម ឡី ត្រូវគេ​សម្លាប់​

17-08-2018 10:59 am 11098
ប្រភពរូបភាពពីហ្វេសប៊ុក មូលនិធិមនុស្សធម៌គឹមសុខ

​ភ្លាម​ក្រោយ​ការដោះលែង លោក​គឹម សុខ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ បាន​ធ្វើដំណើរ​ទៅកាន់ ស្តា​ម៉ា​ត​ប្រេងឥន្ធនៈ​កាល់​តិច ជា​ទី​ដែល​លោក​កែម ឡី អ្នកវិភាគ​សង្គម ដ៏​ល្បី​មួយរូប ត្រូវបាន​ឃាតករ​បាញ់​សម្លាប់ ដើម្បី​អុធ​ធូប គោរព​វិញ្ញាក្ខន្ធ​។​

​តាមរយៈ​ហ្វេ​សប៊ុក​ឈ្មោះថា មូលនិធិ​មនុស្សធម៌​គឹម សុខ បានសរសេរថា ទោះបីជា​គាត់​នៅ​ជាប់​ពន្ធនាគារ ក៏​បង​គឹម សុខ មិន​ភ្លេច​អ្នកវិភាគ​ជើង​ចាស់​ម្នាក់ ដែល​ឃាតក​បាញ់សម្លាប់ គឺ​លោកគ្រូ​កែម ឡី ហើយ​ព្រឹក​នេះ តុលាការក្រុង​ភ្នំពេញ​បាន​ដោះលែង​គាត់ អោយ​មាន​សេរីភាព​វិញ ហើយ​គាត់​ក៏​បាន​ចូល​ដុត​ធូប នូវ​ទីកន្លែង​ដែល​ឃាតក​បាញ់សម្លាប់ លោកគ្រូ​កែម ឡី​ផងដែរ​។​

​សូមបញ្ជាក់​ថា លោក​គឹម សុខ ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ឲ្យមាន​សេរីភាព នៅ​ថ្ងៃ​ទី​១៧ សីហា​នេះ បន្ទាប់ពី​បាន​អនុវត្ត​ទោស​រួចរាល់​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត