​លោក​គឹម សុខ ត្រូវបានតុលាការសម្រេចដោះលែងហើយនៅ​ព្រឹក​នេះ

17-08-2018 9:56 am 3877
  ស្តាប់
ប្រភពរូបភាពពីសារព័ត៌មានវីអូឌី(VOD) ក្រោយពីតុលាការដោះលែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត លោក​គឹម សុខ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ ត្រូវបាន​តុលាការ​សម្រេច ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា​នេះ​។ 

​សូមបញ្ជាក់​ថា លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១៧ ត្រូវបាន​តុលាការ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​ជាអាទិ៍​។ ការផ្តន្ទាទោស​នេះ ធ្វើឡើង​បន្ទាប់​ពី លោក គឹម សុខ បាន​ញុះញង់ និង​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​ឃាតកម្ម​លោក កែម ឡី​៕

​(ប្រភពរូបភាពពីVOD)

 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត