Lionel Messi​​នឹង​សម្រាក​​ពី​ក្រុម​ជម្រើសជាតិ​​អា​ហ្សង់​ទីន​​មួយរយៈ​

15-08-2018 3:01 pm 1307
រូបភាព​កីឡាករ​Lionel Messi

សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ប្រធាន​ក្រុមបាល់ទាត់​អា​ហ្សង់​ទីន​Lionel Messi នឹង​អ​វត្ដ​មាន​ពី​ការប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​មួយរយៈ ពោលគឺ​ក្នុង​ការប្រកួត​មិត្ដភាព​អន្ដរជាតិ​បួនប្រកួត​ខាងមុខ រូបគេ​នឹងមិន​បង្ហាញខ្លួន​ទេ​។ ទាក់ទង​នឹង​មូលហេតុ​ក៏​មិនទាន់មាន​ការបញ្ជាក់​ដែរ ប៉ុន្ដែ​មិនមែន​មានន័យថា Messi​ត្រូវ​ចូលនិវត្ដន៍​ពី​ក្រុមជ​ម្រើសជាតិ​ឡើយ​។ អ្នកនាំពាក្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្សង់​ទីនបា​ននិយាយថា ពេលណា​Messi​ត្រឡប់មកវិញ និង​មូលហេតុ​ដែល​គេ​សម្រាក​មួយ​រយៈពេល​ក្នុង​ឆ្នាំ​២០១៨​នេះ គ្រូបង្វឹក​នឹង​បញ្ជាក់បន្ថែម​។ 

​សូមបញ្ជាក់ថា Lionel Messi​ធ្លាប់​ប្រកាស​ចូលនិវត្ដន៍ ពី​ក្រុមបាល់ទាត់​អា​ហ្សង់​ទីន​ម្ដង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៦ ក្រោយ​ចាញ់ឈី​លី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើមពាន​Copa America​។ កាលនោះ​បង្កឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង ប៉ុន្ដែ​រូបគេ​បាន​សម្រេចចិត្ដ​ជាថ្មី​ហើយ​វិលមក​ជួយ​ក្រុម​វិញ​។ Messi​បាន​ជួយ​ក្រុម​ក្នុង​ការប្រកួត World Cup​ឆ្នាំ​២០១៨​នៅ​រុស្ស៊ី​ផងដែរ តែ​ជា​អកុសល​អា​ហ្សង់​ទីន​ឡើងដល់​ត្រឹម​វគ្គ​១៦​ក្រុម​ប៉ុណ្ណោះ​៕​

 ពាក្យគន្លឹះ  កីឡាបាល់ទាត់​

ព័ត៌មានផ្សេងទៀត