លោក​ផៃ ស៊ី​ផាន​៖ យើង​សង្ឃឹម​អ្នកតំណាង​អាមេរិក​ថ្មី នឹង​យល់​ពី​កម្ពុជា​

14-08-2018 5:35 pm 1339
  ស្តាប់
ស្តាប់ជាសំឡេង

ស្ថានភាព​ការទូត​រវាង​កម្ពុជា និង​អាមេរិក​ក្រោយ​ការបោះឆ្នោត ត្រូវបាន​គេ​មើលឃើញថា​ហាក់​មាន​ភាព​រកាំរកូស​។ រកាំរកូស​ដោយសារតែ​ភ្លាមៗ ក្រោយ​ការបោះឆ្នោត អាមេរិក​ចាប់ផ្តើម​ថ្កោលទោស និង​ច្រានចោល​លទ្ធផល​បោះឆ្នោត​មុនគេ ថែមទាំង​បាន​ព្រមាន​ដាក់ទណ្ឌកម្ម ផ្នែក​ទិដ្ឋាការ​យ៉ាង​តឹងរឹង​ដល់​មន្ត្រី​រដ្ឋាភិបាល​ទៀតផង​។ តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លើកឡើងថា​ក្នុងនាម​ប្រជាជាតិ​ទាំងពីរ កម្ពុជា​-​អាមេរិក នៅតែ​រក្សា​អ្នកតំណាង​របស់ខ្លួន​ដដែល ហើយ​រដ្ឋាភិបាល​សង្ឃឹម​ថា អ្នកតំណាង​អាមេរិក​ថ្មី នឹង​ព្យាយាម​យល់​ពី​វត្ថុបំណង​របស់​កម្ពុជា​ក្នុង​កិច្ច​កសាង​និតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។

​ភាព​រកាំរកូស​រវាង​កម្ពុជា​-​អាមេរិក ចេះតែមាន​ជា​បន្តបន្ទាប់​ក្រោយ​ការបោះឆ្នោត​ដោយសារតែ​ថ្មីៗ​ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា អាមេរិក​ផ្តើម​ថ្កោលទោស និង​ច្រានចោល​លទ្ធផល​បោះឆ្នោត​មុនគេ ថែមទាំង​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​យ៉ាង​តឹងរឹង​ដល់​មន្ត្រី​រដ្ឋាភិបាល​ទៀតផង​។

តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ​ ស៊ី​ផាន បាន​ថ្លែងប្រាប់​វិទ្យុ​វាយោ​ថា​ក្នុងនាម​ប្រជាជាតិ​ទាំងពីរ កម្ពុជា​-​អាមេរិក នៅតែ​រក្សា​អ្នកតំណាង​របស់ខ្លួន ហើយ​រដ្ឋាភិបាល​សង្ឃឹម​ថា អ្នកតំណាង​អាមេរិក​ថ្មី នឹង​ព្យាយាម​យល់​ពី​វត្ថុបំណង​របស់​កម្ពុជា​ក្នុង​កិច្ច​កសាង​និតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។

​លោក​ផៃ ស៊ី​ផាន បន្តថា “​ជាធម្មតា​ការផ្លាស់ប្តូរ​អគ្គរដ្ឋទូត​រយៈពេល​មួយ​អាណត្តិ​គឺ​៣​ឆ្នាំ​។ ចំពោះ​ប្រជាជាតិ​ទាំងពីរ ទាំង​កម្ពុជា​-​អាមេរិក នៅតែ​រក្សា​អ្នកតំណាង​របស់ខ្លួន ដោយ​បំពេញ​សមត្ថភាព​ជា​អគ្គរដ្ឋទូត​។ ហើយ​បើ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ គេ​នឹង​ដក​ទូត​របស់គេ​ចេញ គេ​មិន​តែងតាំង​ថ្មី​ឡើយ​...”

សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅនេះ ប្រធានាធិបតី​អាមេរិក លោក Trump បានប្រកាស​ពី​ការតែងតាំង​លោក Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ជំនួស​លោក William Heidt​ដែល​នឹង​បញ្ចប់​បេសកម្ម​ការទូត​របស់លោក​នៅ​កម្ពុជា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ ការតែងតាំង​លោក Murphy នឹងត្រូវ​បញ្ជូនទៅ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ដែល​យោងតាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក មាន​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់ «​ប្រឹក្សា និង​ការយល់ព្រម​» លើ​ការតែងតាំង​ទាំងឡាយ ដោយ​ប្រធានាធិបតី ដែល​ក្នុងនោះ​មាន​ឯកអគ្គរដ្ឋទូត​ផងដែរ​៕

ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត