លោក​គឹម សុខ កំពុង​ស្ថិត​ក្នុង​ការពិចារណា​បន្ត​ឃុំខ្លួន ឬ​ដោះលែង​?

14-08-2018 9:52 am 2548

​តុលាការក្រុង​ភ្នំពេញ នឹង​បន្ត​ការសាកសួរ និង​ពិនិត្យ​លើ​ការអនុវត្ត​ទោស របស់​លោក​គឹម សុខ អ្នកវិភាគ​សង្គម នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា​នេះ ថា​បន្ត​ឃុំខ្លួន ឬ​ដោះ​លែងឲ្យ​មាន​សេរីភាព​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​តុលាការក្រុង​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១៧ ត្រូវបាន​តុលាការ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​ជាអាទិ៍​។ ការផ្តន្ទាទោស​នេះ ធ្វើឡើង​បន្ទាប់​ពី លោក គឹម សុខ បាន​ញុះញង់ និង​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​ឃាតកម្ម​លោក កែម ឡី​៕ 

 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត