បក្សយុវជនកម្ពុជាប្តឹងរាប់សន្លឹកឆ្នោតឡើងវិញក្រោយលទ្ធផលបាត់សំឡេងគាំទ្រជិត៩០

13-08-2018 11:38 am 2913
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ។ (រូបភាពពី RFI) ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ សីហា បានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីប្តឹងរាប់សន្លឹកឆ្នោតឡើងវិញ ដោយគណបក្សនេះ បានមើលឃើញថា ចំនួនលទ្ធផលបណ្តោះអាសន្ន គឺមិនទាន់ត្រឹមត្រូវសម្រាប់គណបក្សយុវជនកម្ពុជាឡើយ ។ 

ប្រធានគណបក្សយុវជនកម្ពុជាបានអះអាងប្រាប់វិទ្យុវាយោថា ការប្តឹងនេះ គឺធ្វើឡើងដើម្បីស្វែងរកការពិតនៃប្រភពសំឡេងគាំទ្ររបស់គណបក្សយុវជនកម្ពុជា ដែលបានបាត់ជិត៩០សំឡេង ។
សូមស្តាប់លោកពេជ្រ ស្រស់…

លោកបានអះអាងថា ចំនួនអ្នកគាំទ្រគណបក្សយុវជនកម្ពុជាពិតប្រាកដ គឺមានចំនួន ៣៩.៤១៧ សំឡេង មិនមែនមាន ៣៩.៣៣៣ ដូចការប្រកាសលទ្ធផលបណ្តោះអាសន្ន របស់គ.ជ.ប នៅកាលពីព្រឹកថ្ងៃទី១១ ខែសីហាទេ ៕ 

ព័ត៌មានផ្សេងទៀត