ហ្វីលីពីន​៖​វីដេអូ​ស្វាមី​ភរិយា​​រៀបការ​​ក្នុង​ព្រះវិហារ​​លិច​ទឹក​​កំពុង​ទាក់​ទាញ​​ការចាប់អារម្មណ៍​​ខ្លាំង​

13-08-2018 9:29 am 1944
រូបភាព​គូស្វាមី​ភិរិយា​ដែលរៀបការ​ទាំងទឹកលិច​ព្រះវិហារ

គូ​ស្វាមីភរិយា​នៅក្នុង​ប្រទេស​ហ្វីលីពីន​មួយគូ បាន​សម្រេចចិត្ដ​រៀបចំ​ពិធីមង្គលការ​នៅក្នុង​ព្រះវិហារ ទោះបីជា​មានទឹក​លិច​ក្នុង​ព្រះវិហារ​នោះ​ក៏ដោយ​។ តាម​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដែល​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ផង​នោះ ឃើញ​កូនក្រមុំ​ញញឹម​នៅពេល​ដើរកាត់​ទឹក​ក្នុង​ព្រះវិហារ​។ នាង​បាន​ដើរ​ទៅរក​កូនកំលោះ​​ដែល​​កំពុង​​រង់ចាំ រួចក៏ដឹកដៃ​គ្នា​​ទៅលើ​ឆាក​។ វីដេអូ​ទទួលបាន​សារ​អបអរសាទរ​យ៉ាងច្រើន ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។ ពួកគេ​និយាយថា ទឹកជំនន់​មិនអាច​ផ្អាក​ពិធីមង្គលការ និង​ក្ដី​ស្រឡាញ់​របស់​ប្ដី​ប្រពន្ធ​មួយគូ​នេះ​បានឡើយ​។​

​សូមបញ្ជាក់ថា ព្រះវិហារ​លិច​ទឹក​ដែល​គូ​ស្វាមីភិរិយា​ខាងលើ​រៀបចំ​ពិធីមង្គលការ កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ស្ថិតក្នុង​ខេត្ដ​Bulacan​នៅ​ភាគ​ខាងជើង​រដ្ឋធានី​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​។ ខេត្ដ​មួយ​នេះ​រងគ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដូវ​មូសុង រួម​នឹង​ប្រព័ន្ធ​សម្ពាធ​ទាប​ត្រូពិច​ផង បណ្ដាលឲ្យមាន​ទឹកជំនន់ជ​ន់​លិច​៕

សូម​ទស្សនា​វីដេអូ៖

 ពាក្យគន្លឹះ  ជិវិតហ្វីលីពីន

ព័ត៌មានផ្សេងទៀត