នៅព្រឺកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ សាលារៀនស្តង់ដារអន្តរជាតិនោះ បានធ្វើការចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សានុសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សាសម្រាប់ចាស់ និងធ្វើការប្រកាសពីភាពជោគជ័យរបស់ខ្លួនបន្ទាប់ពីបានបញ្ជូនសិស្សរបស់ខ្លួនទៅប្រកួតនៅប្រទេសចិន។ នេះអាចបញ្ជាក់ពីភាពរីកចម្រើន ក្នុងវិស័យអប់រំ ជាពិសេសប្អូនៗកុមារតូចៗដែលកំពុងត្រូវការសាលា ដែលមានគុណភាព គ្រូមានសម្ថភាព និងការសហការល្អ ជាមួយអាណាព្យាបាលក្នុងការអប់រំបុត្រធីតារបស់លោកអ្នក។
សាលារៀន សាន់រ៉ាយ គឺជាសាលាអន្តរជាតិមួយ ដែលបានចាប់កំណើតតាំងពីឆ្នាំ២០១២មកម្លេះ ដែលត្រូវបានគេទទួលស្គាល់ពីគុណភាពអប់រំដែលយកកម្មវីធីសិក្សាបែបប្រទេសសិង្ហបុរី និងប្រទេសអាមេរិច សម្រាប់កម្រិតមត្តេយ្យ និងបឋមសិក្សា ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីនាយិកា ពិត រចនា បានមានប្រសាសន៍ក្នុងថ្ងៃកម្មវីធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រថា៖ “សាលារៀនរបស់យើងមិនត្រឹម តែផ្តល់ជូនការអប់រំសិក្សាបែបអន្តរជាតិនោះទេ គឺយើងមានបូករួមបញ្ចូលជាមួយការអប់រំជាភាសាជាតិ និងចិន ជាមួយគ្រូដែលមានគរុកោសល្យ មានបទពិសោធន៍បង្រៀនច្រើនឆ្នាំ ជាពិសេសគឺជាមួយកុមារតូចៗតែម្តង មិនត្រឹមតែប៉ុណ្ណេះទេប្អូនៗកុមារនិងទទួលបាន នូវការអប់រំប្រកបដោយវិន័យ សីលធម៌ និងសុជីវធម៌ ដែលនាំមកនៅភាពថ្លៃថ្នូរ និងបូករួមនិងទីធ្លាធំទូលាយដែល ធ្វើអោយការសិក្សារបស់ពួកគេកាន់តែមានភាពប្រសើរឡើងផងដែរ”
សាលា ក៏មានផ្តល់ជូននៅកម្មវីធីសិក្សាបន្ថែមដូចជាកម្មវិធីកីឡា ពិសោធន៍ និងកម្មវិធីដ៏ទៃទៀតជាច្រើនដែលធ្វើអោយប្អូនៗមានការរីកចម្រើនឆាប់រហ័ស ដែលមានការបង្រៀនដោយផ្ទាល់ដោយគ្រូជនជើនដើម និងគ្រូខ្មែរ ដែលពួកគាត់មានកម្រឹតវប្បធម៌សិក្សាខ្ពស់ព្រមទាំងមានសីលធម៌ខ្ពស់ និងជំនាញក្នុងការអប់រំប្អូនៗកុមារអោយកាន់តែមានប្រសិទ្ធិភាពផងដែរ។
លោកស្រីនាយិការក៏បានលើកទឹកចិត្តអោយឪពុកម្តាយជ្រើសរើសយកសាលាដែលអាចធានាបាននូវការអប់រំដែលប្រកបដោយប្រសិទ្ធិភាព និងគុណភាព ពីព្រោះការអប់រំពិតជាសំខាន់ណាស់សម្រាប់ប្អូនកុមារតូចៗ ជាពិសេសអាណាព្យាបាលដែលមានបុត្រធីតាអាយុចាប់ពី ១ឆ្នាំកន្លះទៅអោយចុះឈ្មោះចូលរៀនអោយបានមុនថ្ងៃទៅ៣១ ខែសីហា ឆ្នាំ២០១៨ នេះដែលពួកគាត់និងទទួលបានអាហារូបករណ៍ពីខាងសាលា។
១. ឈ្មោះចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នឹងទទួលបាន៖
អាហាររូបករណ៍ ២០% ពេញមួយឆ្នាំសិក្សា ២០១៨ - ២០១៩ ។ ឥតគិតថ្លៃចុះឈ្មោះចូលរៀន (១០០ដុល្លា សម្រាប់សិស្សថ្មី)
២. ការចុះឈ្មោះជាក្រុម
ចាប់ពី ២ដល់ ៣នាក់ និងទទួលបានអាហាររូបករណ៍ ២៥% រយៈពេល០៣ឆ្នាំ គិតចាប់ពីឆ្នាំចុះឈ្មោះចូលរៀន និងផ្ដល់ជូនសម្រាប់សិស្សម្នាក់ៗ។ ចាប់ពី ៥នាក់ឡើងទៅ និងទទួលបានអាហាររូបករណ៍ ៥០% រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំចុះឈ្មោះចូលរៀន និងផ្ដល់ជូនសម្រាប់សិស្សម្នាក់ៗ។
៣. សម្រាប់ការចុះឈ្មោះចូលរៀន ប្រចាំត្រីមាស នឹងទទួលបាន៖
អាហាររូបករណ៍ ២០% ពេញមួយឆ្នាំសិក្សា ២០១៨ - ២០១៩ (សម្រាប់ការចុះឈ្មោះតែ ១នាក់)។ ឥតគិតថ្លៃចុះឈ្មោះចូលរៀន ១០០ដុល្លា។ ការចុះឈ្មោះជាក្រុម (ចាប់ពីសិស្ស២នាក់ឡើងទៅ)និងទទួលបានអាហាររូបករណ៍ ២៥% រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំចុះឈ្មោះចូលរៀន និងផ្ដល់ជូនសម្រាប់សិស្សម្នាក់ៗ។ ចំពោះកូនទី២ ទទួលបានអាហាររូបករណ៍ ១០% ជាអចិន្ត្រៃយ៍ និងកូនទី៣ នឹងកូនបន្ដបន្ទាប់និងទទួលបាន៥០%(សម្រាប់កូនទី៣ និងកូនបន្ដបន្តាប់ទទួលបាន ៥០%ថេរមិនបូកបញ្ចូលភាគរយបន្ថែមផ្សេងទៀតទេ)៕