ផ្អាក​ការ​ចរាច​របណ្តោះអាសន្ន​កំណាត់​កាត់​ផ្លូវ​ជាតិ​លេខ​៧៣ ក្រោយ​កំពស់​ទឹកភ្លៀង​ឡើង​ខ្ពស់​

11-08-2018 4:57 pm 873

ផ្អាក​ជា​បណ្តោះ​អា​សន្ត នូវការចរាចរ ​រថយន្ត​ធុន​ធំ​ផ្ទុក​ទម្ងន់​លើសពី​១០តោន ដែល​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៧៣ (​ឆ្លូង​-​ក្រចេះ​)​ក្នុងអំឡុងពេល​ទឹកជំនន់​ចាប់ពី ថ្ង​ទី​១១ សីហា ឆ្នាំ​២០១៨ រហូត​ដល់​ទឹក ស្រក​មាន​នឹង​ស្ថានភាព​ល្អ​ឡើង​វិញ​។​នេះ​បើ​តាម សេចក្តីប្រកាស​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​។​

​សេចក្តីប្រកាស​នេះ​ធ្វើឡើង​ក្រោយ​កំពស់ ទឹក​ទន្លេមេគង្គ​ជន់​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់ ហើយ​ដើម្បី​ការពារ​សុខ​វត្ថិ​ភាព​ពេល​ធ្វើដំណើរ បញ្ជៀ​ស​គ្រោះ​ថា្នក់​ដែល​អាច​កើតឡើង​ដោយ​យថាហេតុ និង​ការពារ​ផ្លូវ​កុំឱ្យ​ខូចខាត​ធ្ងន់ធ្ងរ រដ្ឋបាល​ខេត្ត​ក្រចេះ​បានសម្រេច​ធ្វើ​ការផ្អាក​ជា​បណ្តោះអាសន្ន​សិន ៕

ព័ត៌មានផ្សេងទៀត