យើងដឹងហើយថាកុំព្យូទ័រគឺជាម៉ាស៊ីនElectronicមួយ ដែលមានសមត្ថភាពខ្ពស់ក្នុងប្រើប្រាស់សម្រាប់គណនា និង ធ្វើការងារផ្សេងៗទៀតបានយ៉ាងឆាប់រហ័ស តែវាក៏អាចចាក់ចម្រៀង និង មើលវីដេអូបានទៀតផង។ ប៉ុន្ដែដោយសារកុំព្យូទ័រមួយចំនួនមានទំហំអេក្រង់តូច ដូច្នេះអ្នកពិបាកមើលរឿង ឬ ខារ៉ាអូខេផ្សេងៗ ។ យើងនឹងលើកយកពីរបៀបភ្ជាប់ពីកុំព្យូទ័រយួរដៃទៅកាន់ទូរទស្សន៍ប្រភេទLCD និង LED ដើម្បីងាយស្រួលក្នុងការមើលរឿងឬខារ៉ាអូខេ។
អ្វីទៅជា Port HDMI?
HDMI មកពីពាក្យ High Definition Multimedia Interface ដែលមាននាទីសម្រាប់បញ្ចូលបានទាំងវីដេអូ និង សំឡេងទៅជាមួយគ្នានៅក្នុងខ្សែ HDMI នេះតែមួយ ។ ខាងក្រោមនេះជារូបរបស់ Connector HDMI ដែលប្រើសម្រាប់ភ្ជាប់ពី Laptop ទៅកាន់ LCD ឬ LED ហើយជាបច្ចេកវិទ្យាថ្មីមួយដែរសម្រាប់ការបញ្ចូន Signal Graphic របស់រូបភាព សំឡេង និង វីដេអូ ។
ឧបករណ៍សម្រាប់ភ្ជាប់ពីកុំព្យូទ័រទៅកាន់ទូរទស្សន៍
ក្នុងការភ្ជាប់ពីកុំព្យូទ័រទៅកាន់ទូរទស្សន៍យើងអាចប្រើឧបករណ៍ដូចខាងក្រោម ៖
- VGA ទៅកាន់ VGA៖ សម្រាប់ធ្វើការភ្ជាប់ពីរន្ធVGA របស់ កុំព្យូទ័រទៅកាន់រន្ធVGA របស់ទូរទស្សន៍
ដោយប្រើខ្សែ VGA
- HDMI ទៅកាន់ HDMI៖ សម្រាប់ភ្ជាប់ពី Port HDMI របស់កុំព្យូទ័រទៅកាន់ Port HDMI របស់ទូរទស្សន៍ ហើយPortនេះមានតែចំពោះទូរទស្សន៍ប្រភេទ LCD និង LED ជំនាន់ថ្មីតែប៉ុណ្ណោះ ។
ប្រើខ្សែ HDMI
- HDMI ទៅកាន់ VGA ឬ VGA ទៅកាន់ HDMI សម្រាប់ភ្ជាប់ពី Port HDMI របស់ កុំព្យូទ័រទៅកាន់ Port VGA របស់ទូរទស្សន៍ ឬពី Port VGA របស់កុំព្យូទ័រទៅកាន់ Port HDMI របស់ទូរទស្សន៍ ។
ការបញ្ចូនរូបភាពពីកុំព្យូទ័រទៅទូរទស្សន៍
ក្នុងការភ្ជាប់ពីកុំព្យូទ័រទៅកាន់ទូរទស្សន៍យើងត្រូវធ្វើការ Connect ដោយប្រើ
- Function Key ជា F1 ឬ F3 ទៅតាមម៉ាកម៉ាស៊ីន
- ចុច KeyWindows +P ដើម្បី Connect ។
រូបខាងលើនេះសម្រាប់បញ្ចូនពីកុំព្យូទ័រទៅកាន់ទូរទស្សន៍
- Computer Only មានន័យថាសម្រាប់ភ្ជាប់កុំព្យូទ័រតែមួយ ។
- Duplicate មានន័យថាសម្រាប់បង្ហាញការធ្វើការនៅលើLaptopរបស់អ្នក ដូចគ្នានឹងនៅក្នុងទូរទស្សន៍
- Extend មានន័យថាសម្រាប់បង្ហាញការធ្វើការឲ្យLaptopរបស់អ្នក ដែលScreenទាំងពីរខុសគ្នាទូរទស្សន៍ (ទូរទស្សន៍បង្ហាញផ្សេងហើយLaptopរបស់អ្នកបង្ហាញផ្សេង)
- Projector Only បង្ហាញទូរទស្សន៍តែម្ខាង ៕
ប្រភព៖ ទស្សនាវដ្ដីANT