ទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានកុំព្យូទ័ររបស់យើងប្រើមិនបានយូរ តែកុំព្យូទ័រគេផ្សេងប្រើបានយូរជាង? ដើម្បីជាចំណេះដឹងបន្ថែម យើងសូមបង្ហាញនូវគន្លឹះខ្លះៗ ដែលអាចជួយឲ្យកុំព្យូទ័ររបស់យើងប្រើប្រាស់បានយូរឆ្នាំ។
១ ត្រូវសម្អាតកុំព្យូទ័ររបស់អ្នកជាប្រចាំ
អ្នកត្រូវសម្អាតកុំព្យូទ័ររបស់អ្នកជាប្រចាំ ព្រោះអាចមានធូលីដីចូលទៅក្នុងកុំព្យូទ័ររបស់អ្នកបន្ដិចម្ដងៗ ជាហេតុធ្វើឲ្យឆាប់ឡើងកម្ដៅ ហើយរហូតដល់មានការErrorនូវHardwareរបស់វាតែម្ដង។ ម្យ៉ាងវិញទៀតយើងអាចសម្គាល់បានថានៅពេលដែលកុំព្យូទ័រមានធូលីដីច្រើន នោះវាបង្កឲ្យមានជាសំឡេងរំខានមកក្រៅតែម្ដង ។
២ កុំបើកកុំព្យូទ័រចោលយូរ
ការបើកកុំព្យូទ័រទុកចោលយូរ អាចបង្កឲ្យវាឡើងកម្ដៅខ្លាំង ជាហានិភ័យមួយដល់ផ្នែកHardwareរបស់វា។ យើងគួរបិទវានៅពេលឈប់ប្រើ ដែលអាចជួយសន្សំសំចៃដល់ថាមពលអគ្គិសនីផងដែរ។
៣ ប្រើប្រាស់RAM និង Hard Disk ឲ្យសមស្របទៅតាមតម្រូវការ
យើងដឹងហើយថាRAMនិងHard Disk ជាតួអង្គយ៉ាងសំខាន់ក្នុងការផ្ទុក និងបញ្ជូនទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ។ ដូច្នេះត្រូវប្រើប្រាស់វាឲ្យសមទៅនឹងទំហំការងាររបស់យើង។
៤ ទីកន្លែង
យើងគួរជ្រើសរើសទីកន្លែងដែលមានបរិយាកាសត្រជាក់ ព្រោះអាចជួយសម្រួលដល់CPU ក្នុងការកាត់បន្ថយកម្ដៅបានមួយកម្រិត។ ម្យ៉ាងទៀតគួរជ្រើសរើសទីតាំងដែលទូលាយ ចៀសវាងយករបស់អ្វីមួយមកបាំងនៅទីតាំងកង្ហារជះខ្យល់ចេញពីម៉ាស៊ីន។
៥ ប្ដូរមកប្រើ SSD (Solid State Drive)
ប្រសិនបើយើងមានលទ្ធភាពគួរប្ដូរពីការប្រើHard Diskមកប្រើSSDវិញ ព្រោះ SSD ឬហៅពេញថា Solid State Drive គឺជាបន្ទះឈីប សម្រាប់ផ្ទុកទិន្នន័យ ដែលមានល្បឿនលឿន ធន់ ស៊ីភ្លើងតិច ដែលមានតម្លៃថ្លៃជាង Hard Disk ធម្មតា ហើយជាទូទៅយើងឃើញSSDត្រូវបានបំពាក់នៅលើ កុំព្យូទ័រ ដោយប្រើសម្រាប់ផ្ទុកហ្គេម កម្មវិធី ឬឯកសារ ដែលអ្នកត្រូវធ្វើការជាមួយ ដើម្បីឲ្យការប្រើប្រាស់កាន់តែលឿន ម្យ៉ាងវិញទៀតតម្លៃរបស់វាគឺថ្លៃគ្រាន់បើផងដែរ ៕
ប្រភពពី៖ antkh