នគរបាលជាតិទទួលបានការបណ្តុះបណ្តាលជំនាញគ្រប់គ្រងជនបរទេសបន្ថែម

08-08-2018 10:36 am 1228
(រូបភាពឯកសារ) នគរបាលចុះបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់នាពេលកន្លងមក ។ រូបថតពី online ។

ការបណ្តុះបណ្តាលជំនាញការគ្រប់គ្រងសន្តិសុខនៅមូលដ្ឋាន និងការគ្រប់គ្រងជនបរទេស គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់នាយកដ្ឋានកណ្តាលសន្តិសុខ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ នេះបើតាមការលើកឡើង របស់លោក សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែសីហា ។

លោកបញ្ជាក់ថា ជំនាញទាំងពីរនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសន្តិសុខ ក៏ដូចជាការ គ្រប់គ្រងជនបរទេសដែលមករស់នៅ និងធ្វើការនៅលើទឹកដីកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។

គូសបញ្ជាក់ថា ជំនាញគ្រប់គ្រងសន្តិសុខនៅមូលដ្ឋាន ទើបនឹងត្រូវបានបណ្ឌិត្យសភានគរបាលកម្ពុជា ចាប់ផ្តើមលើកដំបូងប៉ុណ្ណោះ ខណៈជំនាញគ្រប់គ្រងជនបរទេស គឺជាលើកទីពីរហើយដែលត្រូវបានរៀបចំឱ្យមានការបណ្តុះបណ្តាល ៕

ព័ត៌មានផ្សេងទៀត