គ​.​ជ​.​ប ចាប់ផ្ដើម​ជំនុំជម្រះ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​

08-08-2018 9:46 am 1488

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ ចាប់ផ្ដើម​បើក​សវន​ការជំនុំជម្រះ​លើ​សំណុំរឿង​លេខ​០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង​។ ការបើក​សវនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ចុង​ចម្លើយ​បាន​ប្តឹង​បន្ត​មក គ​.​ជ​.​ប ជំទាស់​នឹង​សេចក្តីសម្រេច​លេខ​០០១ ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ របស់ គ​.​ខ​.​ប ខេត្ត​បាត់ដំបង​។​

ក្នុង​សំណុំរឿង​០០១ ជុំវិញ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​ប្ដឹង​ដោយ​សមាជិក​គណបក្ស​ប្រជាជន​ក្នុង​ខេត្តបាត់ដំបង​នេះ មាន​បុគ្គល​ទាំង​៥​រូប​ដែលជា​អតីត​អ្នកគាំទ្រ​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​បាន​រង​បណ្ដឹង​។ ក្នុងនោះ​ពួកគេ​ទាំង​៥​នាក់ ត្រូវ​ផាកពិន័យ​ក្នុង​ម្នាក់ៗ​ចំនួន​១០​លាន​រៀល​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គ​.​ជ​.​ប​៕

 ពាក្យគន្លឹះ  គជប

ព័ត៌មានផ្សេងទៀត