ស្អែក​​នេះ​ គ​.​ជ​.​ប​ នឹ​ង​​បើក​សវនា​ការ​ជំនុំ​ជម្រះ​​លើ​​បណ្ដឹង​​យុទ្ធ​នា​ការ​​ម្រាម​ដៃ​​ស្អាត​​

07-08-2018 4:45 pm 554

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប តាមរយៈ​សេចក្ដីជូនដំណឹង បានឱ្យដឹងថា នៅ​ថ្ងៃ​ពុធ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ ស្អែក​នេះ ក្រុម​ព្រឹក្សា​ជំនុំជម្រះ ដឹកនាំ​ដោយ​លោក​ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សំណុំរឿង​លេខ ០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ស្ដីពី​ការប្ដឹង​ជំទាស់ នឹង​សេចក្ដីសម្រេច​លេខ ០០១ របស់​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៦ កក្កដា​៕


 ពាក្យគន្លឹះ  គជបម្រាមដៃស្អាត

ព័ត៌មានផ្សេងទៀត