គ.ជ.ប៖ ការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតរកពុំឃើញកំហុសឡើយ

07-08-2018 4:34 pm 4651
សកម្មភាពចាប់ផ្តើមត្រួតពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី០៤ សីហា ។ រូបថតដោយ គង់ ឧត្តម ។

ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ដែលបានចំណាយពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ សីហា ក្រុមការងារ គ.ជ.ប មិនបានរកឃើញនូវកំហុសណាមួយ ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត ដែលរាជធានី ខេត្ត បានបញ្ជាក់នៅក្នុងតារាងបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១០) កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១១) និងក្រដាសលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១៤) ឡើយ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះថ្ងៃទី៧ សីហា ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ កក្កដា គ.ជ.ប ធ្វើឡើងដោយផ្អែកលើទម្រង់បែបបទកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) និងតែមួយគត់ ហើយទម្រង់នេះ កំពុងបន្តបង្ហោះនៅលើគេហទំព័រ គ.ជ.ប https://rms.voterlist.org.kh/ ។

គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១១ ខែសីហា តាមរយៈវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ៕

 ពាក្យគន្លឹះ  គជបការបោះឆ្នោត

ព័ត៌មានផ្សេងទៀត