នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារំឭកអ្នកប្រើប្រាស់បណ្តាញសង្គមអំពីការលួចគណនី

04-08-2018 3:57 pm 2055
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើស​បច្ចេកវិទ្យា ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រំឭកដល់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ យកចិត្តទុកដាក់ចំពោះអ៊ីមែល សារតាមរយៈទូរស័ព្ទដៃ សារតាមរយៈ Facebook ឬតាមកម្មវិធីផ្សេងៗទៀត ដែលតម្រូវឱ្យអ្នកប្រើប្រាស់ ចុចលើតំណភ្ជាប់(Link) ដើម្បីចូលទៅផ្លាស់ប្តូរសារអេឡិចត្រូនិច (Email) និងពាក្យសម្ងាត់ ព្រោះនេះគឺជាវិធីបោកបញ្ឆោតរបស់ក្រុម Hacker ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ ។ 

ក្រុម Hacker តែងតែប្រើប្រាស់ រូបភាព និងពាក្យស្រដៀងនឹងគេហទំព័រដើម ដើម្បីបន្លំអ្នកប្រើប្រាស់ ដូចក្នុងរូបភាពរួមមាន ៖

ចំណុចទី១៖ យើងអាចមានការច្រឡំជាមួយទំព័រ Facebook ឈ្មោះថា App Facebook ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ ។

ចំណុចទី២៖ គេបានប្រើប្រាស់តំណភ្ជាប់ផ្សេងពីគេហទំព័រ Facebook.com ។

សេចក្តីជូនដំណឹងនេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី០៤ ខែសីហា ៕ 

ព័ត៌មានផ្សេងទៀត