គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល រហូតដល់បញ្ចប់ស្ថាពរ នៅសាលសន្និសីទ គ.ជ.ប ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី៣ ខែសីហា ។
ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា៤ក្រុមធំរួមមាន៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល, ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត, ក្រុមកំណត់បែងចែកអាសនៈ និងក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ។ ដោយឡែក ក្រុមពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ៕