គ​.​ជ​.​ប ផ្អាក​ផ្សាយ​លទ្ធផល​សំឡេងឆ្នោត​លើ​គេហទំព័រ​របស់ខ្លួន​៦​ម៉ោង​

02-08-2018 5:19 pm 1715

​បើតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានឲ្យដឹងថា អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ផ្អាក​ដំណើរការ​ផ្សាយ​ជា​បណ្តោះអាសន្ន​ចាប់ពី​ម៉ោង ៣៖០០​រសៀល រហូតដល់​ម៉ោង ៩៖០០​យប់​។ 

​ការផ្អាក​នេះ​ត្រូវបាន គ​.​ជ​.​ប​បញ្ជាក់ថា ដោយសារ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត​កំពុង​ថែទាំ និង​ត្រួតពិនិត្យ​លើ​ម៉ាស៊ីន​មេ (Server) ដូច្នេះ​គេហទំព័រ​ស្វែងរក​ឈ្មោះ និង​ទីតាំង​ការរិយាល័យ​បោះឆ្នោត ដែលមាន​អាសយដ្ឋាន www.voterlist.org.kh និង​គេហទំព័រ​ផ្សាយ​លទ្ធផល​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែលមាន​អាសយដ្ឋាន rms.voterlist.org.kh នឹង​ផ្អាក​ដំណើរការ​ផ្សាយ ជា​បណ្តោះអាសន្ន​ផងដែរ​។ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ គេហទំព័រ​ទាំងពីរ​ខាងលើ​នឹង​ផ្អាក​ដំណើរការ​ម្តងទៀត រយៈពេល​មួយ​សប្តាហ៍​ដោយសារ​ម៉ាស៊ីន​មេ ត្រូវធ្វើ​ការរុះរើ​ទីតាំង​ចាស់ ទៅ​ដំឡើង​នៅ​អគារ​ទីស្តីការ​ថ្មី​របស់​គ​.​ជ​.​ប​៕

 ពាក្យគន្លឹះ  គជប

ព័ត៌មានផ្សេងទៀត