ACU៖ ក្នុងមួយខែកក្កដាមានអ្នកប្រកាសទ្រព្យសម្បត្តិចំនួន២០៧នាក់

01-08-2018 11:19 am 435

ក្នុងមួយខែកក្កដា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន ២០៧នាក់ ក្នុងនោះ អ្នកទើបទទួលបានការតែងតាំងថ្មី មានចំនួន១៩១នាក់ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី៣១ ខែកក្កដា ។

ជាមួយគ្នានេះ អង្គភាពក៏បានទទួលពាក្យប្តឹងចំនួន៤២ពាក្យ ក្នុងនោះមានអនាមិក១៩ពាក្យ ស្មើនឹង៤៥% ។ អង្គភាពបានទាក់ទងទៅក្រសួង ស្ថាប័ន សាមីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺចំនួន ១៨ករណី ។ សាមីរងការចោទប្រកាន់បានបំភ្លឺចំនួន២១លិខិត និងបានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន២៩ម្ចាស់បណ្តឹង ក្រោយពិចារណាថា ពាក្យប្តឹងរបស់គាត់ មិនពាក់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ៕ 

ព័ត៌មានផ្សេងទៀត