លោក​​សុខ ឥសាន​ ​​សោក​​ស្ដាយ​​គូ​​ប្រកួត​ប្រជែង​​CNRP​​ត្រូវ​បាន​​រំលាយ​​

01-08-2018 9:34 am 13973

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សម្ដែង​ការ​សោក​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ចាត់ទុកថា ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​លោក ត្រូវបាន​ស្ថាប័ន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ លោក​សុខ ឥសាន សង្ក​ត​ធ្ងន់​ថា លោក​សោកស្ដាយ​បានត្រឹមតែ​សោកស្ដាយ តែ​មិន​អាចជួយ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​បានឡើយ​។ មិនអាច​ជួយ​ដៃគូ​ប្រកួតប្រជែង​ឱ្យ​រស់​ឡើងវិញ ដោយសារតែ​មូលហេតុ​អ្វី​នោះ ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​លោក​សុខ ឥសាន​…………

​សំឡេង​៖

​សូមបញ្ជាក់ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នោះទេ ដោយសារតែ​គណបក្ស​នេះ ត្រូវបាន​តុលាការ​កំពូល​រំលាយ ហើយ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប ត្រូវបាន​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត