ស្រូវ​ជាង​២​ពាន់​ហិកតា​ក្នុងស្រុក​មង្គល​បូរី ត្រូវបាន​ជន​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​

31-07-2018 4:13 pm 867

​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឲ្យ​ស្រូវ​របស់​ប្រជាកសិករ​ប្រមាណ​ជាង​២​ពាន់​ហិកតា ក្នុងស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​លិចលង់ ដោយ​ក្នុង​នោះ​ប្រជាពលរដ្ឋ ប្រមូល​ផល​ទើបតែ​បាន ២០០​ហិកតា​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញធ​រដ្ឋាន​មូល នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ ។ យ៉ាងណាក៏ដោយ លោក​អភិបាលខេត្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ពិនិត្យ​តាមដាន​ស្ថានភាព​ទឹក​ឲ្យបាន​ជាប្រចាំ ដើម្បី​មាន​វិធានការ​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា​។

​សូមបញ្ជាក់​ថា ជំនន់​នេះ​គឺ​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ជាប់​គ្នា​បី ឬ​បួន​ថ្ងៃ​កន្លងមកនេះ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្តា​យ​មានជ័យ និង​ផ្នែក​ខាងលើ​នៃ​ស្ទឹង​មង្គល​បូរី រួម​និង​ប្រព័ន្ធ​ផ្លូវទឹក​ត្រូវបាន​រាំងស្ទះ​ដោយ​ការស្ថាបនា​ផ្លូវជាតិ​លេខ​៥ កំពុង​ជុស​ជុល​ផងដែរ​៕

ព័ត៌មានផ្សេងទៀត