លទ្ធផល​បឋម​៖ សន្លឹកឆ្នោត​អត់​បាន​ការ​ជិត​៦០​ម៉ឺន​សន្លឹក ខណៈ​អ្នក​ទៅ​បោះឆ្នោត​កើន​ជាង​១០%

30-07-2018 4:58 pm 2986
  ស្តាប់
ស្តាប់ជាសំឡេង

គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញ​លទ្ធផល​ប​ឋ​ម ពី​ភាព​ជោគជ័យ​ធំធេង ក្នុង​ដំណើរការ​បោះឆ្នោត​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយ​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៨២,១៧ ភាគរយ​បាន​ទៅ​ចូរ​រួម​បោះឆ្នោត​។ នៅក្នុង​នោះ​តួរ​លេខ​អ្នក ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នេះ មាន​ចំនួន ៦ ៨៨៥ ៧២៩នាក់ ស្មើនឹង ៨២,១៧ %  នៃ​ចំនួន​អ្នក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប ៨ ៣៨០ ២១៧ នាក់​។​

​ជាមួយគ្នា​នេះ​ចំនួន​អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ មាន​ការកើនឡើង​ជាង ១០ ភាគរយ  បើ​ប្រៀបធៀប​ទៅ​នឹង​អាណត្តិ​ទី​៥ កន្លងទៅ ក្នុងនោះ​សន្លឹកឆ្នោត​៥៩៦ ៧៧៥​សន្លឹក ត្រូវបាន​ចាត់ទុកជា​អត់​បាន​ការ​ផង​ដែរ ។​

​ដោយឡែក នៅ​រាជធានី​ភ្នំពេញ មាន​១២​អាសនៈ ដោយ​គណបក្ស​ចំនួន​១៩ បាន​ចូលរួម​ប្រកួតប្រជែង​។ យោង​តាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ គ​.​ជ​.​ប ក្រោយ​ការរាប់​សន្លឹកឆ្នោត​ទាំង​២១៣៨​ការិយាល័យ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​គាំទ្រ ៤៥៨ ០១៦​សំឡេង ស្មើ​៦៦,១០​ភាគរយ​។​

​ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំនួន​៨៦៦ ៣៤៧​នាក់ មាន​៦៩២ ៩០២​នាក់​បាន​ទៅ​បោះឆ្នោត ដែល​ស្មើនឹង​៧៩,៩៨​ភាគរយ​។ លទ្ធផល​បឋម គ​.​ជ​.​ប បង្ហាញថា ក្នុងចំណោម​ចំនួន​សំឡេងឆ្នោត មាន​៥៨៩ ០២៧ ជា​សន្លឹកឆ្នោត​បានការ និង​១០០ ៦១១ ជា​សន្លឹក​ឆ្នោត​មិន​បានការ​។​
 
​គណបក្ស​ដែល​ទទួលបាន​សំឡេង​គាំទ្រ​លំដាប់​បន្ទាប់​មាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៣០ ៤៧២​សំឡេង (៤,៤០​ភាគរយ​), គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ២៩ ៧៧៩​សំឡេង (៤,៣០​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ ១៤ ៦៤២​សំឡេង (២,១១​ភាគរយ​) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ១៣ ៣៩៣​សំឡេង (១,៩៣​ភាគរយ​), គណបក្ស​ខ្មែរ​ក្រោក ៨៤៥១​សំឡេង (១,២២​ភាគរយ​)៕


ព័ត៌មានផ្សេងទៀត