សត្វ​ខ្សឹប​មួយ​ក្បាល​ត្រូវបាន​ព្រលែង​នៅ​តំបន់ការពារទេសភាព​ក្នុង​ខេត្តកំពង់ធំ​

26-07-2018 9:33 am 870

​សត្វ​ខ្សឹប ឬ​សត្វ​ក្ងោក​ទេព​ឈ្មោល​មួយ​ក្បាល ត្រូវបាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​ខេត្តសៀមរាប (ACCB) និង​សមាគម​មគ្គទ្ទេសក៍​សត្វ​ស្លាប (CBGA) បាន​ព្រលែង​ចូលក្នុង​ជម្រក​ធម្មជាតិ​នៃ​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិ​កំពង់​វាំង ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បន្ទាប់ពី​ការព្យាបាល​រយៈពេល​ប្រមាណ​១​ខែ​កន្លងមក​

សត្វ​ខ្សឹប (​ក្ងោក​ទេព​) ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត ខណៈ​ចំនួន​របស់​វា នៅលើ​សាកលលោក​មាន​តិចជាង​៨០០​ក្បាល​។ កម្ពុជា​គឺជា​ប្រទេស​ដ៏​សំខាន់បំផុត​នៅលើ​សាកលលោក​ដើម្បី​អភិរក្ស​សត្វ​ខ្សឹប​នេះ​កុំឲ្យ​បាត់បង់ ខណៈ​ចំនួន​របស់​សត្វ​ខ្សឹប​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១២ មាន​ប្រមាណ​៤៣២​ក្បាល​។ 

សូម​បញ្ជាក់ដែរថា ទីជម្រក​វាលស្មៅ​នៃ​តំបន់​ទំនាប​ទន្លេសាប​ក្នុង​ខេត្តកំពង់ធំ គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ខ្សឹប​ច្រើនជាងគេបង្អស់​នៅលើ​ពិភពលោក និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការរស់រានមានជីវិត​របស់​ក្ងោក​ទេព​៕

 ពាក្យគន្លឹះ  សត្វខ្សឹប

ព័ត៌មានផ្សេងទៀត