ក្រសួង​ពាណិជ្ជកម្ម​ជំរុញ​ឲ្យ​ពាណិជ្ជករ​ខ្មែរ​ចូលរួម​ពិព័រណ៍​នៅ​ប្រទេស​ចិន​

25-07-2018 3:12 pm 497

​ក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ ស្នើ​ដល់​ពាណិជ្ជករ អា​ជីករ និង​សាធារណជន ទូទៅ​កម្ពុជា គួរ​ចូលរួម ការតាំងពិព័រណ៍​អន្តរជាតិ សហគ្រាស​ខ្នាត​តូច និង​មធ្យម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កម្មវិធី​តាំងពិព័រណ៍ The 15th China International SME Fair នេះ​នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១០-១៣ ខែតុលា ឆ្នាំ​២០១៨ នៅ POLY World Trade Center Expo ទីក្រុង​ក្វាង​ចូ​វ ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​។​

​ក្រសួង​បាន​បន្ថែមថា ប្រសិនបើ ពាណិជ្ជករ អាជីវករ ម្ចាស់​ក្រុមហ៊ុន ដែល​មាន​បំណង​ចង់​ចូលរួម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម របស់​ខ្លួន​ឬ​មាន​គម្រោង​ស្វែងរក ដៃគូរ​ពាណិជ្ជកម្ម ក្នុង​ព្រឹត្តិការណ៍​នេះ អាច​មក​បំពេញ​បែបបទ នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​ក្រសួង​ពាណិជ្ជកម្ម ចាប់ពី​ថ្ងៃ​នេះ​រហូ​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត