កងទ័ព​មួក​ខៀវ​កម្ពុជាជាង៣០០​នាក់​ធ្វើ​មាតុភូមិនិវត្តន៍​ក្រោយ​បញ្ចប់​បេសកម្ម​

23-07-2018 4:20 pm 1235

​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​២៣ កក្កដា​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍ កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ក្រោម​ឆ័ត្រ​UN (​កងទ័ព​មួក​ខៀវ​) ចំនួន​៣៨២​នាក់ ដែល​បាន​បញ្ចប់​បេសកម្ម នៅ​ប្រទេស​ម៉ាលី និង​ស៊ូដង់​ខាងត្បូង​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានឲ្យដឹងថា កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​ធ្វើ​មាតុភូមិនិវត្តន៍ នាពេល​នេះ​រួមមាន​៖ កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​១៨៩ ចំនួន​១៦៥​រូប​, កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​១២៣ ពី​ប្រទេស​ម៉ាលី​ចំនួន​១៤៤​រូប និង​កងរាជអាវុធហត្ថ​លេខ​៦១៨ ពី​ប្រទេស​ស៊ូដង់​ខាងត្បូង​ចំនួន​៧៣​រូប​៕

 

ព័ត៌មានផ្សេងទៀត