Ozil​​ចាកចេញ​ពី​​ក្រុម​ជម្រើសជាតិ​​អាល្លឺម៉ង់​​ក្រោយ​មាន​​ការរិះគន់​

23-07-2018 9:16 am 1722
រូបភាពកីឡាករMesut Ozil​(ឆ្វេង)​​ពេលថត​​ជាមួយ​​ប្រធានាធិបតី​តួកគី

​កីឡាករ​Mesut Ozil​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា លោក​នឹង​ចាកចេញ​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​។ ការចាកចេញ​បន្ទាប់ពី​មាន​ការរិះគន់​រូបលោក ក្នុង​ការប្រកួត​នៅ​FIFA World Cup ២០១៨ នៅ​រុស្ស៊ី​ថ្មីៗ​នេះ​។ កីឡាករ​ដើមកំណើត​តួ​ក​គី​វ័យ​២៩​ឆ្នាំ​រូបនេះ ក៏​ធ្លាប់​រង​ការរិះគន់​ម្ដង​រួចមកហើយ ក្រោយពេល​លោក​បង្ហោះ​រូបភាព​ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោក​Recep Tayyip Erdogan​កាលពី​ខែឧសភា ដោយមាន​មន្ទិល​ពី​ភាពស្មោះត្រង់​របស់លោក​ចំពោះ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​។ ប៉ុន្ដែ​កាលនោះ​លោក​ក៏បាន​បកស្រាយ ឆ្លើយតប​នឹង​ការរិះគន់​វិញ​ដែរ​។​

​ដោយឡែក ការសម្រេចចិត្ដ​ចាកចេ​ញ​ពី​ក្រុមបាល់ទាត់​ជម្រើស​អាល្លឺម៉ង់​នៅពេលនេះ Ozil​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​បួន​ទំព័រ​បង្ហោះ​លើ​Twitter និង Instagram​ផងដែរ​។ លោក​ថា “​វា​ពិតជា​រឿង​ដែល​មិន​សប្បាយចិត្ដ​ឡើយ ហើយ​បន្ទាប់ពី​ការពិចារណា​ម្ដង​ហើយ​ម្ដងទៀត ខ្ញុំ​នឹង​ឈប់​លេងឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ទៀតហើយ ខណៈដែល​ខ្ញុំ​មាន​អារម្មណ៍​អន់ចិត្ដ​ចំពោះ​ការមិន​គោរព​និង​ការរើសអើង​ជាតិ​សាសន៍​។ បញ្ហា​ដែល​ធ្វើឲ្យ​ខ្ញុំ​ខកចិត្ដ​ខ្លាំង​បំផុត​ក្នុងពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គឺ​ការធ្វើ​បាប​ពី​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ ពិសេស​គឺប្រធាន​សហព័ន្ធ​លោក​Richard Grindel”​។ លោក​ខកចិត្ដ​ដោយសារសហ​ព័ន្ធ​មិនអាច​ការពារ​លោកប្រ​ឆាំង​នឹង​ការរិះគន់​បាន​។ សូម​បញ្ជាក់ដែរថា Mesut Ozil​ជា​កីឡាករ​ខ្សែបម្រើ​កណ្ដាល​កំពុង​លេងឲ្យ​ក្រុម​Arsenal៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់MesutOzil

ព័ត៌មានផ្សេងទៀត