គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលធ្លាប់ស្ទាក់ស្ទើរក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោត បានបញ្ជាក់សារជាថ្មីថា ខ្លួននឹងមិនដើរចេញពីការបោះឆ្នោតនោះឡើយ។ កន្លងទៅគណបក្សនេះ ធ្លាប់ព្រមានថាអាចនឹងចាកចេញពីការបោះឆ្នោត ដោយសារតែបញ្ហាប្រឈមមួយចំនួន ក្នុងការឃោសនា ព្រមទាំងមានការសង្ស័យអំពីភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាពគ្នា ក្នុងការការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ លោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្ត្រី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងនៅមុនហែក្បួនឃោសនាថា គណបក្សរបស់លោកបានសម្រចច្បាស់លាស់ថា នឹងបន្តដំណើរទៅមុខទៀត ដោយសារតែស្ថានភាពឃោសនា មានភាពល្អឡើងវិញ និងមានការជម្រុញពីពលរដ្ឋផងដែរ។
ជាបន្តសូមស្ដាប់ការលើកឡើងរបស់លោក យ៉ង សាំងកុមារ៖