គ​.​ជ​.​ប​៖ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​មាន​ឈ្មោះ​អង្កេត​ការណ៍ គ្មាន​សិទ្ធ បំពេញការងារ ឬ​ចេញ​សេចក្តី​ថ្លែង​ការ​នានា​ទេ​

20-07-2018 5:12 pm 830

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានឲ្យដឹងថា សមាគម និង​អង្គការ​មិនមែន រដ្ឋា ភិ​បាល ដែល​មិន​បាន​សុំ​ចុះ​ឈ្មោះ ជា​អ្នក​សង្កេតការណ៍ ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ គ​.​ជ​.​ប មិន​អាច​ធ្វើ​សកម្មភាព​បំពេញការងារ និង​សេចក្ដីថ្លែងការណ៍​នានា ដែល​អាច​សន្និដ្ឋានបាន​ថា ជាការ វាយតម្លៃ​លើ​ការបោះឆ្នោត​បាន​ឡើយ​។​

​នេះ​ជា​ខ្លឹមសារ​ចំណុច​មួយ ក្នុងចំណោម​៣​ចំណុច​សំខាន់ៗ របស់​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុង​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ដីពី​ការ​សង្កេតការណ៍​បោះឆ្នោត របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិ កាល​ទី​៦ ឆ្នាំ​២០១៨​។​

​គ​.​ជ​.​ប បាន​គូសបញ្ជាក់ថា ដើម្បីឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ដទៅ​បាន​ដោយ​រលូន​ល្អ តាម​គោលការណ៍ នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​ច្បាប់ សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល ត្រូវអនុវត្ត​តាម​សេចក្ដីណែនាំ​នេះ​ឲ្យបាន​មាន​ប្រសិទ្ធភាព​ខ្ពស់​៕


 ពាក្យគន្លឹះ  គ.ជ.ប

ព័ត៌មានផ្សេងទៀត