នាយក​FBI៖​​ការគំរាម​កំហែង​​ធំ​បំផុត​​របស់​​អាមេរិក​​គឺ​ប្រទេស​ចិន​

20-07-2018 2:07 pm 1583
នាយក​FBI​អាមេរិក​លោក​Christopher Wray

​នាយក​FBI​អាមេរិក​លោក​Christopher Wray បាន​លើកឡើងថា​គ្រោះថ្នាក់​ធំ​បំផុត​របស់​អាមេរិក គឺ​ប្រទេស​ចិន​។ ពេលនេះ​FBI​កំពុង​ស៊ើបអង្កេត​ពី​ចារកម្ម​សេដ្ឋកិច្ច​ក្នុង​រដ្ឋ​ទាំង​៥០​របស់​អាមេរិក​។ ប្រទេស​ចិន​ជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត ដែល​អាមេរិក​ត្រូវ​ប្រឈម ព្រោះ​ចិន​កំពុង​វាយលុក​លើ​វិស័យ​នានា ដើម្បី​ចង់​ជំនួស​តំណែង​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​របស់​អាមេរិក​។ ដូច្នេះ​មិនអាច​មើលងាយ​ចិន​បានទេ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ 

​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក​Christopher Wray ស្របពេល​អាមេរិក​និង​ចិន​កំពុង​ផ្ទុះ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា​ជាថ្មី​។ អាមេរិក​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​២៥​ភាគរយ ស្មើនឹង​៣៤​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​កំពុង​ពិចារណា​ដំឡើង​ពន្ធ​បន្ថែមទៀត​។ វិធានការ​នេះ​ធ្វើឲ្យ​ចិន​ខឹង​យ៉ាងខ្លាំង និង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ក្នុង​ចំនួន​ដូចគ្នា​ទុកជា​ការ​សងសឹក​។ ភាព​តានតឹង​កើតឡើង​កាន់តែខ្លាំង ធ្វើឲ្យ​បណ្ដា​ប្រទេសមាន​សេដ្ឋកិច្ច​ធំៗ​កំពុង​ព្រួយបារម្ភ​។ អ្នកជំនាញ​សេដ្ឋកិច្ច​ធ្លាប់​និយាយថា បើ​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ចិន ទីផ្សារ​ក្នុង​ពិភពលោក​នឹង​ក្រឡាប់ចាក់ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​។ ដូច្នេះ​ត្រូវ​រង​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​៕

 ពាក្យគន្លឹះ  អាមេរិកចិន

ព័ត៌មានផ្សេងទៀត