មន្ទីរ​សាធារណការ​ខេត្ត​កំពត​នឹង​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ឡើងវិញ​

20-07-2018 1:37 pm 1139

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត ចេញ​សេចក្តីជូនដំណឹង ដល់​ពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​បណ្តាញ​ផ្លូវជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ដោយ​បាន​អះអាង​ថា​ក្រសួង​នឹង​ជួសជុល​នូវ​កំណាត់​ផ្លូវ​នោះ​ឡើង​វិញ​ភ្លាមៗ​បន្ទាប់​ពី​អាកាសធាតុ​បាន​ល្អប្រសើរ​។​

​ក្នុង​សេចក្តីជូនដំណឹង​នោះដែរ បានឱ្យដឹងថា ក្នុង​ទឹកដី​ខេត្ត​កំពត ផ្លូវ​ដែល​ខូចខាត​មានដូចជា​៖​ផ្លូវជាតិ  លេខ​៣ ,៣១,៣៣ និង​៤១ ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រៀងរាល់ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី​១៧​មិថុនា​-១៩ កក្កដា ឆ្នាំ​២០១៨ និង​មាន​រថយន្ត​ធំៗ​ជាច្រើន បង្វែរ​ការធ្វើ​ច​រារ​ចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ មក​តាម​ផ្លូវ​ខេត្តកំពត ដែល​ធ្វើឱ្យ​ផ្លូវ​ទាំង​នោះ​ទទួលរង​ការខូចខាត​យ៉ាងខ្លាំង​៕

ព័ត៌មានផ្សេងទៀត