ប្រធាន​ស៊ើបអង្កេត​​ជាតិ​អាមេរិក​ថា​​ដំណើរការ​​រំលាយ​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​​នឹង​ស្មុគស្មាញ​

20-07-2018 11:25 am 672
រូបភាព​អាវុធ​នុយក្លេអ៊ែរ​​កូរ៉េ​ខាងជើង

​ប្រធាន​ស៊ើបអង្កេត​ជាតិ​អាមេរិក​លោក​Daniel Coats បាន​និយាយថា​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឲ្យបាន​ឆាប់ ពិតជា​រឿង​ស្មុគស្មាញ​ណាស់​។ លោក​បញ្ជាក់​ដូច្នេះ​ក្នុងពេល​ធ្វើ​សន្និសីទកាសែត​នៅ​រដ្ឋ​កូ​ឡូ​រ៉ាដូកាល​ពីថ្ងៃ​ព្រហស្បតិ៍​។ លោក​បន្ដថា​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង នឹង​ស្មុគស្មាញ​ជាង​ការរំពឹងទុក​ទៅទៀត​។ លោក​ចង់​សម្ដៅលើ​ការលើកឡើង​របស់​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​John Bolton ដែលថា​កូរ៉េខាងជើង​អាចរំលាយ​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​មួយឆ្នាំ​។ 

​លោក​Coats​បន្ថែមថា លោក​មិន​ភ្ញាក់ផ្អើល​ទេ​ប្រសិនបើ​កូរ៉េខាងជើង ព្យាយាម​លាក់បាំង​រឿង​មួយចំនួន​ពី​ក្រុម​ចរចា​អាមេរិក និង​បោក​បញ្ឆោត​ក្រុម​ចរចា​អាមេរិក​។ សូមបញ្ជាក់ថា លោក​ដូណាល់ ត្រាំ​ទើបតែ​ប្រកាស​ថ្មីៗ​នេះ​ថា ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នឹងមិន​កំណត់​រយៈពេល​ទេ​។ ដំណើរការ​នេះ​អាស្រ័យ​លើ​ពេលវេលា​ជាក់ស្ដែង​៕

ព័ត៌មានផ្សេងទៀត