ក្រសួង​សុខាភិបាល ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំងឺឆ្លង​ក្នុង​រដូវ​ទឹកជំនន់

19-07-2018 3:51 pm 852

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួង​សុខាភិបាល បានប្រកាសឲ្យ​ប្រជាពលរដ្ឋ​ការពារ​ខ្លួន ពេល​មាន​ភ្លៀង​ធា្ល​ក់​ខ្លាំង ហើយ​បណ្តាលឲ្យ​មាន​លិច​ទឹក​នៅ​តាម​មូលដ្ឋាន​នានា ដើម្បី​ចៀសផុត​ពី​ជំងឺ​រាតត្បាត​ផ្សេងៗ ដែល​កើតឡើង​ជា​យថាហេតុ​។ ដើម្បី​ចៀសវាង​ឆ្លង​ជំងឺ​ផ្សេងៗ​នៅក្នុង​រដូវ​ធ្លាក់ភ្លៀង​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ណែនាំ​ឲ្យ ពលរដ្ឋ​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​, ត្រៀម​រក​ទួល​សុវត្ថិភាព​, កុំ​បើកបរ​លើ​ទឹកជំនន់​, កុំ​ហែល​លេង​ទឹកជំនន់ (​ជៀសវាង​ការ​លង់ទឹក​), កុំ​ប្រើ​ដៃ​ផ្ទាល់​ទៅ​កាយ​កន្លែង​ទួល ឬ​ពុំនូក​នានា (​ជៀសវាង​ពស់​ចឹក​), ផ្តាច់​ចរន្តអគ្គិសនី និង​ដឹង​ពី​របៀប​ការពារ​កុំ​ឲ្យ​ឆក់​, ជាតិពុល​នានា ដាក់​ឲ្យ​ខ្ពស់​ពី​ទឹក​លិច ដើម្បី​ជៀសវាង​ពុល​ដល់​មនុស្ស និង​សត្វ​, ប្រើប្រាស់​ទឹកស្អាត និង​ផឹកទឹក​ឆ្អិន​ជានិច្ច​, ហើយ​ចំណីអាហារ​ត្រូវ​គ្រប​ឲ្យ​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ពី​ជំងឺរាគ​មួល​ជាដើម​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​៕

ព័ត៌មានផ្សេងទៀត