ស្លាប់៣របួស៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨កក្កដា

19-07-2018 6:40 am 1355
(រូបភាពឯកសារ) គ្រោះថ្នាក់ចរាចរណ៍កើតឡើងនាពេលកន្លងមក ។

មនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៣នាក់ រងរបួសស្រាល១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨ កក្កដា ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បានបង្កឱ្យខូចខាតម៉ូតូ៤គ្រឿង រថយន្តធុនតូច១គ្រឿង និងយានផ្សេងៗ១គ្រឿង ។

គិតចាប់ពីថ្ងៃទី១-១៨ កក្កដា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើង១២២លើក បណ្តាលឱ្យមនុស្សស្លាប់៧៦នាក់ របួសធ្ងន់១២១នាក់ និងរបួសស្រាល៩៤នាក់ ៕

ព័ត៌មានផ្សេងទៀត