គ​.​ជ​.​ប​ថា ការបង្ខិត​បង្ខំ​ឱ្យ​​ពលរដ្ឋ​រៀន​​គូស​​សន្លឹក​ឆ្នោត ​គឺ​ខុស​​នឹង​​ច្បាប់​​

18-07-2018 4:50 pm 36968
  ស្តាប់
​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប។
ស្តាប់ជាសំឡេង

​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​កម្ពុជា ឈានចូល​ដល់​ថ្ងៃទី ១២​ហើយ​។ រយៈពេល​១២​ថ្ងៃ​មកនេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) វាយតម្លៃថា បាន​ដំណើរការ​ទៅ​ល្អ គ្មាន​អំពើហិង្សា ហើយ​អ្នកនយោបាយ មាន​ភាពចាស់ទុំ​។ ប៉ុន្តែ​អ្វីដែល​កំពុង​រង​ការរិះគន់ គឺ​ការចុះ​បង្រៀន​ប្រជាពលរដ្ឋ​ពី​របៀប​គូស​សន្លឹកឆ្នោត​របស់​គ​ណ​បក្សនយោបាយ​។ ឆ្លើយតប​នឹង​ការរិះគន់ គ​.​ជ​.​ប បាន​ពន្យល់ថា តាមច្បាប់ គ្រប់​គណបក្សនយោបាយ អាច​ចុះ​បង្រៀន​ពី​របៀប គូស​សន្លឹកឆ្នោត ដល់​អ្នកគាំទ្រ​របស់ខ្លួន​បាន​។ ប៉ុន្តែ​ប្រសិនបើ ការបង្រៀន​នោះ មាន​ការបង្ខិតបង្ខំ គឺ​ខុស​នឹង​ច្បាប់ ហើយ​គ​.​ជ​.​ប ជម្រុញ​ឱ្យ​បុគ្គល ឬ​គណបក្សនយោបាយ​ផ្សេង ដាក់ពាក្យ​ប្តឹង​មកកាន់ គ​.​ជ​.​ប​។ សូម​ស្តាប់​ប្រសាសន៍ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប ដូចតទៅ​៖

 ពាក្យគន្លឹះ  គូសសន្លឹកឆ្នោតគជប

ព័ត៌មានផ្សេងទៀត