ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា​នៅ​ទូទាំង​ប្រទេស​

18-07-2018 11:16 am 1131

​យោង​តាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា បានឲ្យដឹង​ថា​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា បណ្តា​ខេត្ត​ជាប់​មាត់សមុទ្រ ពិសេស​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​។​ចំណែក​នៅ​តាម​បណ្តា​រាជធានី ខេត្ត​ដទៃ​ទៀត នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​តិច​ទៅ​បង្គួរ​។​

​នៅក្នុង​សេចក្តីប្រកាស​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ធ្វើដំណើរ​តាម​សមុទ្រ ឬ​បងប្អូន​ដែល​ចេញ​ទៅ​នេសាទ​នៅលើ​ផ្ទៃសមុទ្រ​៕

ព័ត៌មានផ្សេងទៀត