ការ​ក្អួតចង្អោរ​អំឡុង​ពេញ​ពរ​ពោះជា​សញ្ញា​ល្អសម្រាប់​ម្តាយ​និង​ទារក​

17-07-2018 5:28 pm 2090

​អ្នកស្រាវជ្រាវ​នៅ​ទីក្រុង​តូ​រ៉ុន​តូ ប្រទេស​កាណាដា បាន​រកឃើញថា ការ​ក្អួតចង្អោរ​អំឡុងពេល​ពរ​ពោះ ឬ​ហៅថា​ចាញ់​កូន ពិតជា​មាន​អត្ថប្រយោជន៍ សម្រាប់​សុខភាព​មាតា​និង​ទារក​។ អ្នកស្រាវជ្រាវ​ថា ការក្អូត​នៅពេលព​រពោះ ជា​ការបញ្ចេញ​ជាតិពុល​គ្រោះថ្នាក់ ចេញពី​រាងកាយ​របស់​ម្តាយ ដូច្នេះ​និង​បញ្ចៀស​កុំឲ្យ​កើតមាន​បញ្ហា​ដល់​ទារក​នៅក្នុង​ផ្ទៃ​ផងដែរ​។ តាម​ការសិក្សា បាន​បង្ហាញថា ស្ត្រី​ដែល​ជួបប្រទះ​ការ​ចាញ់​កូន ជាទូទៅ​ពួកគេ​ប្រឈម​បញ្ហា​រលូត​កូន​តិចតួច​បំផុត និង​មាន​សុខភាព​ល្អ ហើយ​ទារក​ក៏មាន​ភាព​ឆ្លាត​វ័យ​ផងដែរ​៕ 

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត